គូប្រកួតនៃវគ្គ៨ក្រុមចុងក្រោយ (ឬ ១/៤ផ្ដាច់ព្រ័ត្រ) ពានរង្វាន់ League Cup របស់អង់គ្លេស (Capital One Cup) បានរកឃើញអស់ហើយ ដែលក្នុងនោះក្រុមខ្លាំងៗ មិនជួបគ្នានោះទេ។
កីឡាករក្រុម Spurs អបអរក្រោយឈ្នះ Hull ដោយបាល់ប៉េណាល់ទី
ក្រុមមេឃខៀវ Manchester City ដែលឈ្នះ Newcastle ២-០ ក្រោយថែមម៉ោង១៥នាទី២ដងយប់មិញនេះ នឹងត្រូវធ្វើដំណើរទៅផ្ទះក្រុមលីកលំដាប់ទី២ Leicester ខណៈ Tottenham Hotspur ដែលឈ្នះ Hull City ដោយបាល់ប៉េណាល់ទីកាត់សេចក្ដីយប់មិញដែរនោះ នឹងត្រូវទទួលភ្ញៀវ West Ham។
ចំណែកក្រុមបិសាចក្រហម Manchester United វិញ ក៏មិនសូវពិបាកដែរ ដោយត្រូវប៉ះ Stoke City។ រីឯ១គូទៀត គឺ Chelsea ត្រូវរង់ចាំក្រុមឈ្នះរវាង Sunderland និង Southampton ដែលត្រូវប្រកួតគ្នាយប់ថ្ងៃពុធសប្ដាហ៍ក្រោយ។
គូប្រកួតវគ្គ៨ក្រុមចុងក្រោយ | ||
ក្រុមម្ចាស់ផ្ទះ | ក្រុមភ្ញៀវ | |
Leicester | Vs | Manchester City |
Stoke | Vs | Manchester United |
Sunderland/Southampton | Vs | Chelsea |
Tottenham Hotspur | Vs | West Ham |
Chelsea, Spurs, Man Utd និង Man City សុទ្ធតែគេចផុតពីគ្នាទាំងអស់។ តើក្រុម៤នេះ នឹងបន្តឡើងទៅជួបគ្នានាវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របានដែរឬទេ? ការប្រកួតវគ្គ៨ក្រុមចុងក្រោយ នឹងត្រូវធ្វើឡើងនៅពាក់កណ្ដាលខែធ្នូ។
(c)
ReplyDelete